Gabriel Silva សញ្ជាតិប្រេស៊ីល គឺជាកីឡាករបរទេសទី២ បន្ទាប់ពី Thiha Zaw សញ្ជាតិ​មីយ៉ាន់​ម៉ា​ របស់​ណាហ្គាវើលដ៍ ជាឈ្មោះ​ជាកីឡាករល្អ​ប្រចាំការប្រកួត​នៅ​សប្ដាហ៍ទី១ ប្រជែងងារ MVP ពីកីឡាករខ្មែរ នៅសប្ដាហ៍ទី២ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥។

ក្នុង​ចំណោម​កីឡាករ​ល្អប្រចាំការប្រកួតទាំង ១០រូប ២សប្ដាហ៍កន្លង​មក ​គឺ​មាន Thiha Zaw សញ្ជាតិមីយ៉ាន់ម៉ា ឈ្នះ MVP នៅសប្ដាហ៍ទី១ និង Gabriel Silva សញ្ជាតិប្រេស៊ីល ឈ្នះ MVP នៅសប្ដាហ៍ទី២ ដែលប្រជែងជាមួយកីឡាករខ្មែរ ៨រូប​ផ្សេងទៀត។

កីឡាករ​ខ្មែរឈ្នះ​ MVP នៅសប្ដាហ៍ទី១៖

​- កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន
– កីឡាករ គី រីណា របស់​អង្គរថាយហ្កឺរ
– កីឡាករ អៀម រតនា របស់​ ISI ដង្កោសែនជ័យ
– កីឡាករ ញាន សុស៊ីដាន របស់​ព្រះខ័នរាជស្វាយរៀង

កីឡាករ​ខ្មែរឈ្នះ​ MVP នៅសប្ដាហ៍ទី២៖

– កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត
– កីឡាករ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន
– អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍
– កីឡាករ ម៉ាត់ សាក់រវី របស់មហាផ្ទៃ

​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី៣៖

Share.