ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមដែលរក្សាសំណាញទី Clean Sheet បានច្រើនជាងគេចំនួន ៥លើក ដោយក្នុងនោះអ្នកចាំទី មុត រក្សា រក្សាបាន៣លើក និងអ្នកចាំទី វី ផានិត រក្សាបាន២លើក។


លើកពីនេះក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ ចំនួន ១១ប្រកួតជាប់គ្នា គិចចាប់ពីសប្ដាហ៍ទី២មក បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះ U16 អាយ អេស អាយ ៣-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១២ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា កំពុងឈរកំពូលតារាង ១២ប្រកួតឈ្នះ ១១ប្រកួត ចាញ់១ ស៊ុតបញ្ចូលទីបាន ៤៥គ្រាប់ របូតវិញ ១២គ្រាប់ មាន ៣៣ពិន្ទុ។

សម្រាប់ភារកិច្ចបន្ទាប់ របស់ក្រុមយុវជន U16 របស់វិសាខា នឹងត្រូវជួប Tiffy Army FC ⚽️ ក្នុងការប្រកួតសប្ដាហ៍ទី១៣ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅកីឡដ្ឋានកងយោធពលខេមរភូមិន (ស្ដាតចាស់)។
សូមជម្រាបថាការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំបានចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ៕


