លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៤-២៥ នឹងឈានដល់ការប្រកួតសប្តាហ៍ទី៣ ខណៈកន្លងមក កីឡាករ យ៉ើ ម៉ូស្លីម ជាកីឡាករ​តែ​ម្នាក់ដែល​ Assist បាន​២ប្រកួត​ជាប់ៗគ្នា ត្រឹមសប្តាហ៍ទី២។

នៅសប្តាហ៍ទី១ យ៉ើ ម៉ូស្លីម បានបញ្ចូនបាល់ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់ ក្នុងជំនួបភ្នំពេញក្រោន យកឈ្នះវិសាខា ដោយលទ្ធផល ៤ទល់នឹង២ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋាន Smart RSN ។

នៅសប្តាហ៍ទី២ យ៉ើ ម៉ូស្លីម បានបញ្ចូនបាល់ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់ ក្នុងជំនួបភ្នំពេញក្រោន យកឈ្នះកងយោធនពលខេមរភូមិន្ទ ដោយលទ្ធផល ២ទល់នឹង១ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនៅកីឡដ្ឋានស្តាតចាស់។

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី៣៖

តារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន នៅសប្ដាហ៍ទី២៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.