នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានរៀបចំកម្មវិធីចាប់ឆ្នោត Group Stage ក្នុងនោះឃើញថា ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល E ជាមួយក្រុម Madura United FC របស់ឥណ្ឌូណេស៊ី, និង SP Falcons របស់ម៉ង់ហ្គោលី ត្រៀមប្រកួតពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League 2024-25។

ខាងក្រោមនេះជាលទ្ធផលចាប់ឆ្នោតពានរង្វាន់ AFC Challenge League 2024-25 ៖

សូមជម្រាបថា ពានរង្វាន់ AFC Challenge Cup គឺជាពានកម្រិតទី៣ ក្នុងតំបន់អាស៊ី ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនោះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មាន ១៨ក្រុមចូលរួម បែងចែកជា៥ពូល ដោយក្នុងមួយពូល A, B, និង C មាន៤ក្រុម ខណៈពូល D និង E មាន៣ក្រុម៕


