នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពីពេល​ថ្មីៗ​នេះ​ Lee Min Ho បាន​រំលឹក​ដល់​ Rose សមាជិក​ Blackpink ដោយ​ភាគ​ច្រើន​ការ​លើក​ឡើង​នោះ​​ផ្ដោត​ជា​សំខាន់​ចំពោះ​ការច្រៀង​ Cover បទ «Viva La Vida» ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​វគ្គ​ថ្មី​នៃ​រឿង​ភាគ​ល្បី​របស់​ Lee Min Ho រឿង «Pachinko»។ បុរស​សង្ហា​រូប​នេះបាន​បង្ហាញ​ពី​ការ​អន្ទះសារ​របស់​ខ្លួនចំពោះ​ការ​ Cover បទ​របស់​ Rose ដោយ Lee Min Ho ​បាន​អះអាងថាស្ទីលច្រៀង​ដែល​មាន​ភាព​ខុសប្លែក​ពីគេរបស់​ Rose នឹង​កាន់​តែ​ជួយ​ឱ្យ​អ្នក​ទស្សនា​ចូលតួ​ទៅ​តាម​ វីដេអូ​ផ្សព្វផ្សាយ​ខ្លី​នៃ​ភាពយន្ត​របស់​លោក​។

នៅក្នុង​សម្ភាសន៍ដដែល​នោះ​ Lee Min Ho បាន​បង្ហាញ​ពី​ការ​កោតសរសើរ​ត្រង់​ៗឥតលាក់លៀមចំពោះ​ Rose ដោយ​លោក​បាន​និយាយ​ថា «ខ្ញុំ​ស្រលាញ់​សំឡេង​ Rose ហើយ​នៅពេល​ខ្ញុំ​បាន​ដឹង​ថា Rose នឹង​ច្រៀង​ Cover បទ Viva La Vida សម្រាប់​ភាពយន្តភាគ​ Pachinko ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រីករាយឥតឧបមា។ ខ្ញុំ​ជឿថា​បច្ចេកទេសច្រៀង និង​ទឹកដមសំឡេងរបស់​នាង នឹង​ធ្វើ​ឱ្យ​ Trailer របស់​ភាពយន្ត Pachinko កាន់​តែ​មើល​ទាក់ទាញ​និង​មាន​ភាព​ស៊ីជម្រៅ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុង​ការ​ទស្សនា​ភាពយន្ត និង​ ស្ដាប់​សំឡេង​របស់​ Rose បរិយាយ​ពីសាច់​រឿង​តាម​រយៈ​ចម្រៀង​។

សូមជម្រាបជូន​ថា រឿងភាគ Pachinko វគ្គ២ នឹង​ចាប់​ផ្ដើម​ចាក់បញ្ចាំង​ភាគ​១​របស់​ខ្លួន​ ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ នៅលើ​ Apple TV+៕

Share.