ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចម៉ូតូ និងរថយន្ត ប្រព្រឹត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (លួចយកម៉ូតូ) និងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ (លួចឡាន)។

ជនសង្ស័យឈ្មោះ សៀង ណារ៉ូត ហៅរ៉ូត ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះជួលលេខ១៦អា ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
សម្ភារ និងវត្ថុតាងដកហូត៖ ម៉ូតូគ្រឿងម៉ាកហុងដា CLICK 125i ពណ៌ស ពាក់ស្លាកលេខ 1GC-4784, រថយន្ត១គ្រឿង ម៉ាក SUZUKI SIDEKICK ពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ ២ឆ-៨២៣៤ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ

