កីឡាការិនី ៣រូប​របស់​វិសាខា រក​បាន​ Hat Trick ក្នុង​មួយ​ប្រកួត ជំនួប​សប្ដាហ៍ដំបូង នៃពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ក្នុង​ការយក​ឈ្នះសមាគក្លិបបាល់ទាត់មីស្ទើរលេង កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។

ក្នុង​នោះ​សម្រាប់​កីឡាការិនី​ដែល​រក​បាន Hat Trick នៅក្នុង​សប្ដាហ៍ទី១ រួម​មាន៖

  • កីឡាការិនី គ្រីន ស្រីបុល របស់វិសាខា រកបាន ៣គ្រាប់
  • កីឡាការិនី ឌី សុធា របស់វិសាខា រកបាន ៦គ្រាប់
  • កីឡាការិនី កៃ ស្រីលាប របស់ិសាខា រកបាន ៣គ្រាប់
  • កីឡាការិនី ឈិត សាភឿន របស់ព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់
  • កីឡាការិនី រិទ្ធ ច័ន្ធនិម្មល របស់សៀមរាប រកបាន ៣គ្រាប់
  • កីឡាការិនី សោម មុនីកន្និដ្ឋា របស់បឹងកេត រកបាន ៣គ្រាប់

ក្នុង​ការប្រកួត​សប្ដាហ៍ទី១ នោះឃើញថា ក្រុមបាល់ទាត់នារីវិសាខា ឈរកំពូលតារាងសប្តាហ៍ទី១ ក្រោយឆ្លងកាត់១ប្រកួត ឈ្នះ១ប្រកួត មាន៣ពិន្ទុ មាន១៧គ្រាប់បាល់ច្រើនជាងក្រុមទាំង៤ផ្សេងទៀត។

តារាង​ចមណាត់​ថ្នាក់​ខាងក្រោម៖

សម្រាប់ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូប​មន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បី​ជ្រើស​យក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

សូមបញ្ជាក់ផងដែរថា ដោយ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​ប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.