មន្រ្តីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងថា មនុស្ស ១៣នាក់ដែលជាប់នៅខាងក្នុងរោចក្រផលិតឱសថមួយកន្លែងត្រូវបានអង្គភាពជួយសង្រ្គោះនៅក្នុងហេតុការណ៍ផ្ទុះមួយកាលពីថ្ងៃពុធ ទី២១ ខែសីហា នៅឯរោងចក្រផលិតឱសថនៅរដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Hindustantimes នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។

គិតមកដល់រសៀលថ្ងៃទី២២ ខែសីហា ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យនៅរោងចក្រក្រុមហ៊ុនផលិតឱសថក្នុងរដ្ឋ Andhra Pradesh បានកើនឡើងដល់ ១៥នាក់ហើយ ខណៈមនុស្ស ៤០នាក់ផ្សេងទៀតបានរងរបួស។ អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នា នៅស្រុក Anakapalli និងស្រុក Atchutapuram។

អគ្គីភ័យបានឆាបឆេះនៅវេលាម៉ោង ២:១៥នាទីរសៀលថ្ងៃពុធ នៅឯរោងចក្ររបស់ក្រុមហ៊ុន Escientia Advanced Sciences Pvt Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Atchutapuram (SEZ) ក្នុងស្រុក Anakapalli រដ្ឋAndhra Pradesh។

សូមជម្របថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ និងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀត៕

ប្រភព៖ Hindustantimes

Share.