អ្នកចាំទី ៥រូប​បាន​រក្សាសំណាញ់ទី Clean Sheets របស់ខ្លួន មិន​អោយ​មាន​គ្រាប់​បាន​ចូល ក្នុង​ជំនួប​សប្ដាហ៍ទី១ នៃពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។

អ្នកចាំទីនារីទាំង ៥នាក់ ដែល​រក្សា Clean Sheets បាន​រួម​មាន៖

  • អ្នកចាំទី ពេញ បូរ៉ាវី របស់វិសាខា រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី អ៊ិន ស្រីនិច របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី ទិត្យ ចំរ៉ុង របស់សៀមរាប រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី ជា ហ្វារីយ៉ា របស់ភ្នំពេញក្រោន រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី ជុំ សុខលក្ខិណា របស់បឹងកេត រក្សា Clean Sheets បាន ១លើក

ក្នុងនោះ​ផង​ដែរ សម្រាប់​ក្រុម​ដែល​ឈរកំពូលតារាង និងរក​គ្រាប់​បាន​បាន​ រួម​មាន៖ វិសាខា ១៧គ្រាប់ សៀមរាប ១៥គ្រាប់ ព្រះខ័នរាជស្វាយរៀង ១២គ្រាប់ បឹងកេត ៦គ្រាប់ និងភ្នំពេញក្រោន ៣គ្រាប់។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់ ដែល​បាន​ចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.