ការប្រកួតពានរង្វាន់​លីគនារី Cambodian Women’s League បានឈានដល់ការប្រកួតសប្តាហ៍ទី២ ហើយ ខណៈកាលពីសប្តាហ៍ទី១ កន្លងទៅលោក និល ណាន អាជ្ញាកណ្តាល តែ​ម្នាក់​គត់​ចាយកាត​មុន​គេ​នៅ​លីគ​នារី ដោយលោកបានចាយសរុប២សន្លឹក គ្មានកាតក្រហមទេ។

កម្មវីធីប្រកួតសប្តាហ៍ទី២

សម្រាប់ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូប​មន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បី​ជ្រើស​យក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

សូមបញ្ជាក់ផងដែរថា ដោយ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​ប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.