បន្ទាយមានជ័យ៖ បុរសជនជាតិថៃម្នាក់មិនដឹងថាលោតឬធ្លាក់ពីលើអគារ18ជាន់កាស៊ីណូហ្គោដិនបណ្តាលស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅរសៀលថ្ងៃទី22 ខែសីហា ឆ្នាំ2024ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រុមសង្គ្រោះប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងមានជនរងគ្រោះម្នាក់ជាជនជាតិថៃអាយុប្រមាណជាង២០ឆ្នាំមិនដឹងថាលោតឬធា្លក់ពីលើអគារ18ជាន់ របស់កាស៊ីណូហ្គោដិនមកផ្នែកខាងក្រោយអគារបណ្តាលរបួសធ្ងន់ឈាមចេញតាមមាត់និងត្រចៀកត្រដរខ្យល់ហើយត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីឬក្រុងប៉ោយប៉ែតដល់ប្រមាណជាង10នាទីត្រូវបានស្លាប់បាត់បង់ជីវិត។

លោកវរសេនីយ៍ត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានប្រាប់ថា៖ ជនរងគ្រោះដែលរបួសធ្ងន់នៅក្បែរអគារកាស៊ីណូហ្គោដិនហើយត្រូវបានបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិតគឺជាជនជាតិថៃដែរ តែមិនទាន់បានដឹងថាលោតឬធ្លាក់ពីលើអគារមិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេខាងសមត្ថកិច្ចជំនាញកំពុងសាកសួរនិងពិនិត្យកន្លែងកើតហេតុនិងធ្វើកោសលវិច្ច័យសាកសពជនរងគ្រោះដើម្បីដឹងការពិតដែលមូលហេតុអ្វីអោយប្រាកដ។

ព័ត៌មានបានដឹងខ្លះពីកន្លែងកើតហេតុបានប្រាប់ថា៖ជនរងគ្រោះដែលរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតហើយបានស្លាប់ដឹងជាជនជាតិថៃអាយុប្រមាណជាង២០ឆ្នាំដែលលោតពីលើអគារ18ជាន់របស់កាស៊ីណូហ្គោដិនតែមិនទាន់បានដឹងពីមូលហេតុនៅឡើយទេតែពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ៕
អត្ថបទ៖ ប៉ោយប៉ែត

