ភ្នំពេញ ៖ សមត្ថកិច្ចបានរុករកឃើញសពស្រ្តីម្នាក់ស្លា.ប់នៅខាងក្រោយរថយន្ត ដោយបាក់ពិដានសង្កត់ពីលើ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះលក់ដូរ០១ខ្នងខូចខាតសម្ភារ:ទាំងស្រុង នឹង រោលដល់ផ្ទះសងខាង ចំនួន០២ខ្នង ខូចខាតបន្តិចបន្តួច នឹងបណ្តាលឲ្យឆេះរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង នៅខណ្ឌមានជ័យ កាលពីវេលាម៉ោង ០៩ នឹង ២០នាទីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ វេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំង:មានឈ្មោះ ហួរ ថៃអេង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: មន្ត្រីរាជការ។ ប្រពន្ធមានឈ្មោះ សាយ សារឿន អាយុ ៥៣ឆ្នាំ មុខរបរ លក់ដូរ (បានស្លាប់ក្នុងភ្នក់ភ្លើង)។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹក ពលរដ្ឋបានឃើញមានផ្សែងហ៊ុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំ យីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរ ក៏មានឮសម្លេងផ្ទុះជាច្រើនដង ចេញពីផ្ទះខាងលើនោះផងដែរ ។ ភ្លាមៗ ក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

អគ្គិភ័យខាងលើនេះដែរបានឆាបឆេះផ្ទះចំនួន០១ខ្នងទាំងស្រុង ថែមទាំងឆាបឆេះ រថយន្តឡិចសុីស ២០០T មួយគ្រឿង ,ម៉ូតូមិនស្គាល់ម៉ាក ០១គ្រឿង រួមនឹងសម្ភារៈលក់ដូរជាច្រើនខូចខាតទាំងស្រុង នឹងបណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះម្នាក់បាត់បង់ជីវិត ។

ចំពោះករណីឆាបឆេះនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ដោយក្នុងនោះមានរថយន្តពន្លត់របស់កងរាជអាវុធហត្ថ , រថយន្តរបស់ស្នងការរាជធានី , រថយន្តសួន ឧស្សហកម្មកាណាឌីយ៉ា , រថយន្តជំនួយស្រាបៀរកម្ពុជា, រថយន្តពន្លត់ របស់កងទ័ពពិសេស ៩១១ បានមកដល់ទីតាំងខាងលើ បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្រោយពីពន្លត់ចប់សមត្ថកិច្ចបានដាក់គ្រឿងចាក់កាយនៅទីតាំងកន្លែងកើតហេតុរកឃើញសពស្ត្រីម្ចាស់ផ្ទះម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងនៅរសៀលថ្ងែដដែល រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យសពនិងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួរសារសាច់ញ្ញាត្តិយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ÷សេង សាវី
