ការប្រកួតជើងឯក IFeL Asia Championship 2024 នឹងចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី២៣ សីហានេះ ដោយ​មាន​កីឡាករអ្នកចម្បាំងអង្គររបស់កម្ពុជា ២រូប គឺកីឡាករ ទឹម វង្សរ៉ាវុធ វិញ្ញាសា efootball-Console និងកីឡាករ តាំង វិសាល វិញ្ញាសា efootball-Mobile ក៏​នឹង​ត្រូវ​ប្រកួត​ផង​ដែរ។

ការប្រកួតជើងឯក IFeL Asia Championship 2024 នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣-២៤ ខែសីហា ដែល​ជាវគ្គ Group Stage ហើយវគ្គ Knockout Stage នឹងចាប់ផ្តើមពីថ្ងៃទី ២៤-២៥ ខែសីហា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា កាលល្ងាចថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ កីឡាករអ្នកចម្បាំងអង្គររបស់កម្ពុជា ២រូប គឺកីឡាករ ទឹម វង្សរ៉ាវុធ វិញ្ញាសា efootball-Console និងកីឡាករ តាំង វិសាល វិញ្ញាសា efootball-Mobile បានធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ IFel Asia Championship 2024។

ព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករតំណាងប្រទេសចំនួន ១១ រួមមាន ម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា ជប៉ុន កូរ៉េ និងឥណ្ឌា។ តោះមកដឹងពីកាលវិភាគប្រកួតពានរង្វាន់ IFeL Asia Championship ទាំងអស់គ្នា!

Share.