ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luis Castro បានត្រឹមស្មើ Al Raed ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Al-Awwal Park កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សប្តាហ៍ទី១ នៃពានរង្វាន់លីគកំពូល Saudi Professional League របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

១គ្រាប់របស់ Al Nassr ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo នៅនាទី៣៤’ ខណ:១គ្រាប់របស់ Al Raed ស៊ុតដោយ Mohammed Fouzair នៅនាទី៤៩’។
ទស្សនាវីដេអូ Cristiano Ronaldo ស៊ុតគ្រាប់ដំបូងឱ្យ Al Nassr៖
គួរដឹងថាលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:ក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៩សម័យកាល ស្របពេល Al Nassr ដែល Ronaldo កំពុងប្រកបអាជីព ធ្លាប់ឈ្នះពាននេះ ៩លើកផងដែរ៕

