ភ្នំពេញ៖ បុរសម្នាក់ជិះរថយន្តហាយឡែនឌ័រចេញពីផ្ទះបងប្អូន ក៏ត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាកមួយគ្រឿងទៀត បុកពីចំហៀង ខ្ទាតទៅបុករបាំងថ្មធ្លាក់អស់២កង់ ចំណែកឯងរថយន្តវិញនោះប៊ិះធ្លាក់ប្រឡាយទឹក។ ហេតុការណ៏នេះដែរកេីតឡេីង នៅវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៣៦០ កែង ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថាមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់
បេីករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៏ខ្មៅដែរពាក់ស្លាកលេខ ភ្នំពេញ 2AM-7378 ដែរបេីកបរទិសដៅពីជេីងទៅត្បូង ( បណ្តោយផ្លូវ 105) ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ចំណុចផ្លូវបំបែកជា៤ ក៏ត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាក់មួយគ្រឿងដែរបេីកបរទិសដៅ ពីលិចទៅកេីត ( នៅលេីផ្លូវ 360) បណ្តាលឪ្យរថយន្ត ហាយឡែនឌ័រខាងលេី ខ្ទាចទៅបុកនិងរបាំថ្មពុះចែកទ្រូងផ្លូវធ្លាក់ចុះ២កង់។ចំណែកឯងរថយន្តវិញនោះប៊ិះធ្លាក់ចូលទៅក្នុងទឹក។

ក្រោយពេលកេីតហេតុរថយន្តដែរបង្កបានរត់បាត់ស្រមោល ចំណែកឯរថយន្តត្រូវបាមសមត្ថកិច្ចយកទៅសាកសួរនាំ ចំពោះរថយន្តត្រូវ សមត្ថកិច្ចចរាចរណ៏ផ្លូវគោក នៃអធិការនគរបាលខណ្ឌបឹងកេងកងបានមកដល់ រួចធ្វេីការវាល់យកទៅរក្សាទុករង់ចាំការដោះស្រាយ៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.