ការប្រកួតពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ បាន​ឈាន​ដល់​សប្ដាហ៍ទី២ ហើយ​នៅ​ចុង​សប្ដាហ៍នេះ ដោយ​នៅ​ថ្ងៃនេះ​នឹង​មាន​ ២គូ ប្រកួត​នៅ​លើទីលាន​ផ្សេងគ្នា។

កម្មវិធីប្រកួត សប្ដាហ៍ទី២ នៅថ្ងៃទី២៣ សីហា ២០២៤៖

  • បឹងកេត ប៉ះ ស្វាយរៀង នៅទីលានហ្វឹកហាត់ បឹងកេតហាយតិច វេលាម៉ោង ៣:៣០នាទីរសៀល
  • វិសាខា ប៉ះ សលត៍ ខេត្តបាត់ដំបង នៅមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា វេលាម៉ោង ៣:៣០នាទីរសៀល

ក្នុងនោះ​ផង​ដែរ ក្រោយយប់សប្ដាហ៍ទី១ សម្រាប់​ក្រុម​ដែល​ឈរកំពូលតារាង និងរក​គ្រាប់​បាន​បាន​ច្រើនជាងគេ រួម​មាន៖ វិសាខា ១៧គ្រាប់ សៀមរាប ១៥គ្រាប់ ព្រះខ័នរាជស្វាយរៀង ១២គ្រាប់ បឹងកេត ៦គ្រាប់ និងភ្នំពេញក្រោន ៣គ្រាប់។

តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី១៖

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់ ដែល​បាន​ចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.