ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន១០នាក់ នៅចំណុចផ្លូវបេតុង ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

ក្មេងស្ទាវទាំង១០នាក់ បានប្រើដំបងឈើចំនួន០២ដើមកាំបិតកែច្នៃដងដែកចំនួន០១ដើម ដុំថ្ម ព្រួតគ្នាវាយ កាប់ និងគប់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវចំដៃស្តាំរងរបួសដេរចំនួន ០៨ថ្នេររយះកដៃឆ្វេង និងសៀតផ្កាខាងស្តាំរងរបួស ប្រព្រឹត្តនៅចំណុចសួនបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២១ និង ៣០ នាទី ។

វត្ថុតាងចាប់យក ៖ ដំបងឈើ ចំនួន ០១ ដើម. កាំបិតកែច្នៃដងដែក ចំនួន ០១ ដើម,ដុំថ្ម០៦ ដុំទូរស័ព្ទដៃ២គ្រឿងមាន ម៉ាក Iphone X ចំនួន ០១គ្រឿង និង Iphone 8 ចំនួន ០១គ្រឿង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០០៨ឡើងឆ្នាំ២០១៧ មួយគ្រឿង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ១EO-១៩២៦ មួយគ្រឿង។

ជនរងគ្រោះមានឈ្មោះ សំ វណ្ណារា ភេទ ប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយរបួសដៃស្តាំរយះដេរចំនួន០៨ថ្នេរ រយះកដៃឆ្វេង និងត្រូវសៀតផ្កាខាងស្តាំ ។ ក្រោយឃាត់ខ្លួនជនសង្ស័យដែលជាក្មេងស្ទាវមួយក្រុមនេះ ងួមទាំងវត្ថុតាងចាប់យកត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.