កំពង់ធំ៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំនិងជាប្រធានក្រុមការងារបានដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅចំណុច សសរខ្ទម និងបឹងម៉ា ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៤ ។

ជាលទ្ថផលសមត្ថកិច្ចបានបង្ក្រាបបទល្មើសបាន១ករណីរុះរើ បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន
របាំងសាច់អួនក្រឡាញឹកចំនួន ៧របាំង ប្រវែង ២៨០០ ម៉ែត្រឡុកចំនួន ២១ គ្រឿង,លប/លូសាច់ចំនួន ៣០ មាត់, បង្គោល ចំនួន ១៥០០ ដើម ចាក់លែងត្រីស្រស់ចម្រុះ ជាង ១០០ គីឡូ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្ត.បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរព ច្បាប់ព្រោះនេះជារដូវបិទនេសាទ និងចូលរួមសហការជាមួយនឹងកងកម្លាំងសមត្ថកិច្ចដើម្បើការពារផលប្រយោជន៍រួម៕
អត្ថបទ៖ កំពង់ធំ

