សិល្បៈជាតិ៖ អ្នកជំនាញច្នៃម៉ូដ អូលីវ៉ា គង់ ទើបប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះថា លោកត្រៀមនាំតារាបង្ហាញម៉ូដកម្ពុជា ៣០ នាក់ ទៅចូលរួមដើរបង្ហាញម៉ូដនៅកម្មវិធី 𝗕𝗔𝗡𝗚𝗞𝗢𝗞 𝗜𝗡𝗧𝗘𝗥𝗡𝗔𝗧𝗜𝗢𝗡𝗔𝗟 𝗙𝗔𝗦𝗛𝗜𝗢𝗡 ធ្វើឡើងនៅប្រទេសថៃ។

លោក អូលីវ៉ា គង់ រៀបរាប់យ៉ាងដូច្នោះ៖

នាថ្ងៃទី០២ ត្រូវនឹងថ្ងៃសៅរ៍ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ 𝗞𝗔𝗟𝗞𝗜𝗡 នឹងនាំយកម៉ូដែលកម្ពុជា ចំនួន ៣០នាក់ (ម៉ូដែលក្មេងៗ ១៥នាក់ និងម៉ូដែលធំ ១៥នាក់) ទៅចូលរួមកម្មវិធីបង្ហាញម៉ូដ 𝗕𝗔𝗡𝗚𝗞𝗢𝗞 𝗜𝗡𝗧𝗘𝗥𝗡𝗔𝗧𝗜𝗢𝗡𝗔𝗟 𝗙𝗔𝗦𝗛𝗜𝗢𝗡 𝗪𝗘𝗘𝗞 នៅទីក្រុងបាងកក ប្រទេសថៃ។ 𝗞𝗔𝗟𝗞𝗜𝗡 នឹងនាំយកវប្បធម៍ និងអរិយធម៍ខ្មែរ ទៅកាន់ពិភពលោក តាមរយៈស្នាដៃច្នៃម៉ូតពីខ្ញុំបាទផ្ទាល់ Oliva Kong ។

សូមជម្រាបថា កម្មវិធី 𝗕𝗔𝗡𝗚𝗞𝗢𝗞 𝗜𝗡𝗧𝗘𝗥𝗡𝗔𝗧𝗜𝗢𝗡𝗔𝗟 𝗙𝗔𝗦𝗛𝗜𝗢𝗡 គឺជាកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដែលបង្ហាញពីស្នាដៃរបស់អ្នកច្នៃម៉ូដថៃ និងអ្នកជំនាញច្នៃម៉ូដអន្តរជាតិមកពីបណ្ដាប្រទេសទូទាំងពិភពលោក។ កម្មវិធីនេះបានក្លាយជាវេទិកាសម្រាប់អ្នករចនាដែលភាពលេចធ្លោ និងបង្កើតឡើងដើម្បីបង្ហាញការប្រមូលផ្ដុំនូវអ្នកជំនាញក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្ការ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ។ កន្លងមកព្រឹត្តិការណ៍ក៏មានការចូលរួមពីតារាបង្ហាញម៉ូដអន្តរជាតិល្បីជាច្រើននាក់ដើរបង្ហាញម៉ូដផងដែរ៕

https://troryorng.com/
Share.