កំពង់ស្ពឺ ៖ សាកសពបុរសម្នាក់ត្រួវបានប្រជាពលរដ្ឋបនរទះឃើញចងកសម្លាប់ខ្លួនលើដើមឈើ នៅវាលស្រែ បង្កឱ្យភ្ញាក់ផ្អើលរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ខណៈដែលបងប្អូនប្រជាពលរដ្ឋ អ្នកភូមិ ដើរទៅមើលស្រែ ស្រាប់តែប្រទះឃើញ សាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួនលើដើមឈើ ទើបផ្អើលអ្នកភូមិរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនៃអធិការដ្ឋានចុះទៅដើម្បីធ្វើការពិនិត្យកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ តាតុងសែនជ័យ

