ព្រះសីហនុ ៖ រថយន្តដឹកបេតុងមួយគ្រឿង បើកឡើងចំណោតរេចង្កូតធ្លាក់ផ្លូវ ទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យកៀបរងរបួសធ្ងន់អ្នកបើកបរកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវភូមិរំដួលជើងភ្នំ សង្កាត់លេខ១ ក្រយងព្រះសីហនុ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុងម៉ាកDAEWOO ពណ៌ឈាមជ្រូក បើកតាមផ្លូវបេតុងឡើងចំណោតពីត្បូងទៅជើង ដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ទៅបុកផ្ទប់បង្គោលភ្លើង កៀបរងរបួសធ្ងន់អ្នកបើកបរ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់យកចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកចម្ការចេក ចំណែករថយន្តត្រូវបានសមត្ថកិច្ច រករថយន្តស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តរង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថ​បទ៖ តាតុងសែនជ័យ

Share.