កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Tiktok ក្រោយមានគណនីមួយបានចេញមកបង្ហោះពីដំណឹងមរណភាពរបស់អ្នកនាង សេង សុខឃីម ប៉ុន្តែដំណឹងនេះត្រូវបានម្ចាស់ខ្លួនចេញមកបដិសេធចោលភ្លាមៗផងដែរ។


អ្នកនាង សេង សុខឃីម បានចេញមកបដិសេធដំណឹងអកុសល ដែលប្រមាថដល់អាយុជីវិតខ្លួន ដែលបង្ហោះដោយគណនីតិកតុក ឈ្មោះ Ivy Khim ថា៖ ខ្ញុំអត់ចង់និយាយច្រើនទេ គ្រាន់តែចង់ប្រាប់ថា ខ្ញុំគ្រាន់តែចង់បានជីវិតមួយនៅស្ងប់សុខ។ ជីវិតមួយដែលអត់ពាក់ព័ន្ធនឹងរឿងអ្នកណា ខ្ញុំគ្រាន់តែធ្វើការងារសិល្បៈខ្ញុំ។ ទំនេរពីការងារថត នៅផ្ទះមើលកុន ទំនេរមកផ្ទះនៅខេត្តលេង ដូចជាអត់ចង់ដឹងរឿងណាគេទេ អ៊ីចឹងកុំតែដើម្បីភាពល្បីអ្នក យកខ្ញុំទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃ ខ្ញុំអត់ចង់ពាក់ព័ន្ធអីទេ ចង់បានតែប៉ុណ្ណឹងឯង។
ត្បិតមានការចេញមកបញ្ជាក់របស់អ្នកនាង សេង សុខឃីម ហើយក្ដី ប៉ុន្តែគេឃើញថាគណនីខាងលើនៅតែបន្តបង្ហោះរូបភាពសខ្មៅ និងពាក្យ RIP ដោយមិនព្រមលុបចោលព័ត៌មានប្រឌិតនេះនោះឡើយ ដែលធ្វើឱ្យមានអ្នកនៅតែមានការយល់ច្រឡំថាអ្នកមេម៉ាយកូនមួយរូបនេះបានស្លាប់ដូចទៅនឹងអ្វីដែលបង្ហោះក្នុងវីដេអូ៕

