នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានរៀបចំកម្មវិធីចាប់ឆ្នោត Group Stage ក្នុងនោះឃើញថា ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល E ជាមួយក្រុម Madura United FC របស់ឥណ្ឌូណេស៊ី, និង SP Falcons របស់ម៉ុងហ្គោលី ត្រៀមប្រកួតពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League 2024-25។
ដូចនេះសារព័ត៌មានត្រយង សូមណែនាំក្រុម ទាំងពីរជូនប្រិយមិត្ត ដែលស្វាយរៀង ត្រៀមជួប៖
ទី១ ក្រុម Madura United FC . ជាសមាជិកលីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី Liga 1. បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ មានអាយុកាល ២៥ឆ្នាំ ដោយមានឈ្មោះដំបូងថា Pelita Jaya FC ដោយមានគ្រូបង្វឹកលោក Widodo Cahyono Putro វ័យ ៥៣ឆ្នាំជនជាតិឥណ្ឌូណេស៊ី ដឹងនាំផ្ទាល់ ។ Madura United FC មានកីឡាករ សរុប ៣៨នាក់ និងបរទេសចំនួន៦នាក់។

ទី១ ក្រុមម្ចាស់ផ្ទះ SP Falcons ជាសមាជិកលីគកំពូលរបស់ម៉ុងហ្គោលី Mongolian National Premier League បង្កើតឡើងដំបូងនៅឆ្នាំ២០០៣ មានកីឡាករសរុប ១៩នាក់ និងបរទេសចំនួន ៧នាក់ ជាម្ចាស់ជើងឯងលីគម៉ង់ហ្គោលី រដូវកាលឆ្នាំ២០២៣២-៤។

សម្រាប់កម្មវិធីប្រកួតគឺ៖
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ SP Falcons ប៉ះ Madura United FC
ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ ស្វាយរៀង ប៉ះ SP Falcons
ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៤ Madura United Fcប៉ះ ស្វាយរៀង

សូមជម្រាបថា ពានរង្វាន់ AFC Challenge Cup គឺជាពានកម្រិតទី៣ ក្នុងតំបន់អាស៊ី ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនោះ មាន ១៨ក្រុមចូលរួម បែងចែកជា៥ពូល ដោយក្នុងមួយពូល A, B, និង C មាន៤ក្រុម ខណៈពូល D និង E មាន៣ក្រុម៕


