ក្រុម​បាល់ទាត់​នារី​វិសាខា បាន​បន្ត​យក​ឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ នៅសប្ដាហ៍ទី២ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់​នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុង​លទ្ធផល ១៧-០ នៃការប្រកួតពានរង្វាន់​បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ។

លទ្ធផលប្រកួត សប្ដាហ៍ទី២ នៅថ្ងៃទី២៣ សីហា ២០២៤៖

  • បឹងកេត 0-៣ ស្វាយរៀង នៅទីលានហ្វឹកហាត់ បឹងកេតហាយតិច វេលាម៉ោង ៣:៣០នាទីរសៀល
  • វិសាខា ១៨-០ សលត៍ ខេត្តបាត់ដំបង នៅមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា វេលាម៉ោង ៣:៣០នាទីរសៀល

ក្នុង​ការប្រកួត​ ២សប្ដាហ៍កនម្លងមក នោះឃើញថា ក្រុមបាល់ទាត់នារីវិសាខា ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ២ប្រកួត មាន៦ពិន្ទុ ដោយស៊ុតបញ្ជូលទីបាន ៣៥គ្រាប់។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់ ដែល​បាន​ចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.