ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមភ្ញៀវគឺក្លិបបាល់ទាត់បឹងកេត ២-១ ក្នុងជំនួបសប្ដាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ នៅថ្ងៃទី២៣ សីហា ២០២៤នេះ នៅកីឡដ្ឋាន ស្មាត អអេសអិន របស់ខ្លួន។

លទ្ធផល ប្រកួតថ្ងៃទី២៣ សីហា សប្ដាហ៍ទី៣៖
ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន ស្មាត អអេសអិន

ឃើញថា ភ្នំពេញក្រោន លេងបាន ៣ប្រកួតកន្លងមក ឈ្នះទាំង ៣ប្រកួត ឈ្នះវិសាខា និងឈ្នះ Tiffy Army និង បឹងកេត មាន ៩ពិន្ទុ ខណ:បឹងកេត លេងបាន ២ប្រកួត ដោយយកឈ្នះកិរីវង់សុខសែនជ័យ និងចាញ់ភ្នំពេញក្រោន។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


