ការប្រកួតពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League U19) បានឈានដល់សប្តាហ៍ទី១៣ ហើយ ដោយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះក្រុមសមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ អាយុ១៩ឆ្នាំ ត្រូវប៉ះ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ អាយុ១៩ឆ្នាំ វេលាម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋានស្តាតចាស់។

កម្មវិធីប្រកួតសប្តាហ៍ទី១៣

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ ឆ្នាំ និង ១៩ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​នោះ៖

  • ២០ តុលា ២៤៖ ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ​៤
  • ២៧ តុលា ២៤៖ ក្រុម​លេខ២ ប៉ះ​អ្នក​ឈ្នះ រវាង​លេខ៣ ឬ​លេខ៤
    ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ៖
  • ៣ វិច្ឆិកា ២៤៖ ក្រុម​លេខ១ ប៉ះ​អ្នក​ឈ្នះ​រវាង​ក្រុម​លេខ២ ប៉ះ​លេខ៣ឬលេខ៤៕
Share.