សិល្បៈ​ជាតិ​៖ នៅ​ក្នុង​កម្មវិធី​រាត្រី​គ្រង​មកុដ​រដូវ​កាល​ទី​ ២​ និង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ Miss​ and​ Mister​ Majestic​ ឆ្នាំ​២០២៤​ នេះ​ បាន​ប្រារព្ធ​ឡើង​យ៉ាង​អស្ចារ្យ​នា​រាត្រី​ថ្ងៃ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​ ២០២៤ ​នៅ​ផ្សារ​ទំនើប​អ៊ីនអន​ម៉ល​សែនសុខ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​បវរកញ្ញា ​បុរសឯក​ គណៈកម្មការ​ជំនាញ​ជា​ច្រើន​រូប​ បណ្ដា​ហ្វេន​ផេក​ និង​មហាជន​អ្នកគាំទ្រ​ជាច្រើន​នាក់​យ៉ាង​ណែនណាន់​ពេញ​សាល​ប្រកួត​ទាំង​មូល​។

នៅ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​ និង​រំភើប​ញាប់ញ័រ​នេះ​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ Miss​ and​ Mister ​Majestic​ ឆ្នាំ​ ២០២៤​ ក៏​បាន​រក​ឃើញ​នូវ​ម្ចាស់ជ័យ​លាភី​ស័ក្ដសម​នឹង​តំណែង​ដូចជា​ កញ្ញា​ គង់​ សុវិមាន​ F26​ ទទួល​បាន​តំណែង​ម្ចាស់​មកុដ​ និង​ពានរង្វាន់​ Miss​ Majestic​ 2024 ​ចំណែក​ម្ចាស់​មកុដ ​និង​ពានរង្វាន់​ Mister​ Majestic​ 2024​ បាន​ទៅ​លើ​លោក ​លាង​ពិសី ​M01 ​និង ​ម្ចាស់​មកុដ​ និង​ពាន​រង្វាន់​ Miss​ Majestic​ Tran​ 2024​ បាន​ទៅ​លើ​កញ្ញា​ភេទ​ទី​៣​ ស្វាយ​ សុធារ៉ា​ T14​ ដោយ​ម្នាក់​ៗទទួល​បាន​នូវ​មកុដ​ និង​ពានរង្វាន់​ Miss ​and ​Mister​ Majestic​ អម​ជាមួយ​ទឹក​ប្រាក់​រង្វាន់​ ២​ លាន​រៀល​។

ម្ចាស់​មកុដ​ម្នាក់ៗ​គឺ​ពិត​ជា​ស័ក្តិសម​ជាមួយ​តំណែង​ Winner​ ដែល​ពួក​គេ​ទទួល​បាន​ និង​បាន​ក្លាយ​ជា​បេក្ខភាព​តំណាង​ឱ្យ​មុខមាត់​ប្រទេស​ជាតិ​ចេញ​ទៅ​ចូល​រួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​ទៀត​។ យ៉ាង​ណា​មិញ​ កញ្ញា​ ពេជ្រ​ គីរ៉ា​ ​នារី​ភេទ​ទី៣កម្ពុជា​ដំបូងបង្អស់ ដែល​ឈ្នះ​មកុដ​បវរកញ្ញា​លើ​ឆាក​អន្តរជាតិ និង​ជា Queen Universe Trans កម្រិត​ពិភពលោក​មុនគេ​ជា​ប្រវត្តិសាស្ត្រ និង​ជាគ្រូ​បង្វឹក​ផ្ទាល់​ក្នុង​កម្មវិធី​ បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​ប្អូន​ៗ​ជា​ម្ចាស់​មកុដ ​និង​ពាន ​Miss ​and​ Mister​ Majestic​ ឆ្នាំ​ ២០២៤ ​ថា សំខាន់បំផុតគឺការតាំងចិត្ត បន្ទាប់មកទៀតគឺការៀបចំខ្លួន និងត្រូវបង្ហាញភាពជាខ្លួនឯងដែលល្អបំផុតទៅកាន់គណៈកម្មការអន្តរជាតិ។

សូម​ជម្រាប​ថា ​ការ​ប្រកួត​បវរកញ្ញា​ បុរសឯក​ និង​នារី​ឯកភេទទី ​៣ ​Miss​ and​ Mister​ Majestic​ ឆ្នាំ ​២០២៤ ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​លោក​ យ៉ន់​ វុទ្ធី​ ហៅ​អេរិច​ ជា​ស្ថាបនិក​ ដោយ​ក្នុង​នោះ​លោក​មាន​ទស្សនៈ​ និង​គោលបំណង​សំខាន់ៗ​ជាច្រើន​ ដើម្បី​ជំរុញ​ឱ្យ​ការប្រកួត​មួយ​នេះ​ក្លាយ​ជា​ការប្រកួត​លំដាប់​អន្តរជាតិ​។

គួរ​ជម្រាប​បន្ដែមថា ក្រៅពីម្ចាស់មកុដទាំង៣រូបហើយនោះ កម្មវិធី​ក៏​បាន​រក​ឃើញ​ម្ចាស់​តំណែង​ពិសេស​ដែល​បាន​ទៅ​លើ ​M21​ លោក ស៊ុន ភារ៉ា ទទួលតំណែងជា​ Winner of Majestic Foundation Ambassadors និងតំណែងលំដាប់រងទី ១ បានទៅលើ កញ្ញា សន ស្រីនាង F17 ទទួលបានតំណែលំដាប់រងទី ១ Miss Majestic 2024 និងលោក ពឿន រ៉ាពីន M03 ទទួលបានតំណែងលំដាប់រងទី ១ Mister Majestic 2024 និង​តំណែង​លំដាប់​រងទី១ Miss Majestic Tran 2024 បានទៅលើកញ្ញាភេទទី៣ ពេង ផន T05 ដោយម្នាក់ទទួលបាននូវមកុដ និងពានរង្វាន់ Miss and Mister Majestic អមជាមួយទឹកប្រាក់រង្វាន់​១​លាន​៥​សែន​រៀល​៕

https://troryorng.com/
Share.