សិល្បៈជាតិ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅសម្រួលដល់ការទស្សនារបស់ភ្ញៀវជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំងរក្សាបានទាំងសុវត្តិភាពប្រាសាទ និងភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរាសូមកែសម្រួលនូវគោលការណ៍ដូចខាងក្រោម៖

១- ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះ

ប្រាសាទអង្គរវត្ត បើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច។ ក្រោយម៉ោង ១៨៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៨៖៣០នាទីល្ងាច។

២- ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃលិច

ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច។ ក្រោយម៉ោង ១៩៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុង បរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនា រហូតដល់ម៉ោង ១៩៖៣០នាទីល្ងាច។

៣- ប្រាសាទដទៃៗទៀត

បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទម៉ោង ១៨៖៣០នាទីល្ងាច។ ក្រោយម៉ោង ១៨៖៣០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុង ទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៩៖០០នាទីល្ងាច។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមេត្តាចូលរួម អនុវត្តជាមួយស្មារតីទទួលខុសត្រូវខ្ពស់៕

ប្រភព៖ ក្រសួវប្បធម៌ និងវិចិត្រសិល្បៈ , អាជ្ញាធរជាតិអប្សរា

https://troryorng.com/
Share.