សិល្បៈជាតិ៖ ជឿថាហ្វេនជាអ្នកគាំទ្រធ្លាប់តែឃើញតារាចម្រៀង ស៊ូ ស៊ីរីកា បង្ហាញភាពរីករាយទៅកាន់អ្នកគាំទ្រ និងអ្នកជុំវិញខ្លួន ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង នាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទំរាំតែស្ដាសុខភាពផ្លូវចិត្តខ្លួនមកវិញបាន។ តារាចម្រៀងស្រីរូបនេះ ស្ទើរតែស្រោចស្រង់ជីវិតខ្លួនឯងមិនបានផង នាពេលសម្ពាធផ្លូវចិត្តរបស់នាងកំពុងដុកដាន់ខួរក្បាល ។


ស៊ូ ស៊ីរីកា បានប្រើប្រាស់ថ្នាំព្យាបាលផ្លូវចិត្ត រហូតធ្វើឱ្យនាងគីឡូខ្លាំងកាលពីមួយរយៈមុនដែលបាត់មុខពីសិល្បៈ។ អ្នកគាំទ្រជាច្រើនមានការព្រួយ បារម្ភចំពោះនាង តែទោះជាយ៉ាងនេះក្តី ស៊ីរីកា បានបញ្ជាក់ប្រាប់ថា មានកត្តាជាច្រើនដែលធ្វើឱ្យនាងស្រកគីឡូមកវិញ និងអាចរកឃើញពីការចាកចេញពីសម្ពាធ។ សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរបស់កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងឯករាជ្យ៖ ចុចស្ដាប់

