ការរងចាំយ៉ាងអន្ទះសាររបស់អ្នកស្រលាញ់សិល្បៈវប្បធម៌ជាពិសេសល្ខោនយីកេ បានមកដល់ទីបញ្ចប់ព្រោះល្ងាចនេះដល់កាលបរិច្ឆេទនៃការសម្ដែងល្ខោនយីកេ រឿង ម៉ាក់ថឺង ហើយ ដោយការសម្ដែងនៅសាលាមធ្យមសិល្បៈ។
សម្រាប់ការសម្ដែងល្ខោនយីកេនេះដែរ មិនត្រឹមតែមានការសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមជាកិត្តិយសពីសិល្បករ Influencer និង បុគ្គលល្បីៗជាច្រើនដួង ចូលរួមទស្សនានិងលើកទឹកចិត្តដល់សិល្បករ ដែលបានលះបង់ដើម្បីការសម្ដែងលើកនេះផងដែរ។

ការចូលរួមផ្សព្វផ្សាយរបស់យើងទាំងអស់គ្នា មិនថាជាអ្នកសារព័ត៌មានក្ដី ឬប្រជាពលរដ្ឋក្ដី គឺមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញ ឱ្យសិល្បៈវប្បធម៌មួយនេះនៅបន្តរស់រាន និងផ្សារភ្ជាប់ជាមួយនឹងដួងព្រលឹងរបស់កូនខ្មែរគ្រប់ៗជំនាន់។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ នេះ ការសម្ដែងល្ខោនយីកេ រឿង ម៉ាក់ថឺង នឹងចាប់ផ្ដើមនៅម៉ោង ៥ល្ងាចនៅសាលាមធ្យមសិល្បៈ៕

