ភ្នំពេញ ៖ បុរសជាអ្នកលក់ទឹកអំពៅម្នាក់ ក្រោយពីរួមរស់នៅជាមួយស្ត្រីម្នាក់ ជាកម្មការនីកាត់ដេរ អស់រយៈពេលជិតមួយឆ្នាំទៅ ហើយគ្រាន់តែមិនបានរៀបការ ហើយទើបតែបែកគ្នា៤ថ្ងៃ ស្រាប់តែខាងស្រីប្តឹងចោទប្រកាន់បទរំលោភ ត្រូវបាននគរបាលឃាត់ ខ្លួននាំយកទៅប៉ុស្តិ៍ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាង់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យ ឈ្មោះ ថោង សុផា អាយុ២៧ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅផ្សារលន សុីធី មានទីលំនៅផ្លូវជាតិលេខ៣ ផ្ទះ លេខ37C ក្រុមទី៥ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើត ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកភាគីខាងស្រី ជាដើមបណ្តឹងមាន ឈ្មោះ ញ ស ភ អាយុ២៥ ឆ្នាំ ជាកម្មការនីរោងចក្រស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

តាមភាគីដើមបណ្តឹងបានឲ្យដឹងថា កន្លងមកពិតជាបានស្រឡាញ់គ្នាមែន ក៏ប៉ុន្តែបានបែកបាក់គ្នាហើយ ស្រាប់តែនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យប្រើល្បិច បង្ខំនាំយកទៅរំលោភសេពសន្ទវៈ ទើបប្តឹងនគរបាលឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់និង ទាមទារសំណងជំងឺចិត្ត៥ពាន់ដុល្លារ។

តែបើតាមសម្តីភាគីខាងប្រុសវិញបានឲ្យដឹងថា ពួកគេទាំង២នាក់ បានស្រឡាញ់គ្នាអស់រយៈពេល១១ខែមកហើយ រហូតដល់រស់ នៅជាមួយគ្នាប្រៀបដូចប្តីប្រពន្ធ គ្រាន់តែមិនទាន់បានរៀបការ ព្រោះគិតថា រងចាំសន្សំលុយសិន ម្យ៉ាងអំឡុងពេលនេះ បញ្ហាវិប្បត្តិ ជំងឺកូវីដផង ក៏បានអូសបន្លាយពេលរហូតមក ហើយទើបតែនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រយៈពេល៤ថ្ងៃមកនេះ មិនដឹងថា ខាងស្រីអាក់អន់ចិត្តរឿងអ្វី បានជាគាត់ទៅផ្ទះវិញ លុះនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មិនឃើញវិលវិញ ម្យ៉ាងនឹកឃើញគ្រា ដើម១១ខែ ប្រៀបដូចប្តីប្រពន្ធ ក៏ទៅតាមហៅដល់រោងចក្រ ឌុបនាំវិលមកផ្ទះ គ្រាន់តែឱបថើបស្រាប់តែខាងស្រីខឹង រត់ចេញទៅ ប្តឹងនគរបាលចាប់ខ្លួននាំចូលប៉ុស្តិ៍ ។

ជនសង្ស័យក្រោមការប្តឹងចោទប្រកាន់ពីភាគីខាងស្រី ត្រូវបានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីកសាងសំ ណុំ រឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

Share.