ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្ភ្លើងរាលដាលឆេះផ្ទះលក់ចាបហួយអស់២ខ្នងយ៉ាងសន្ធោសន្ធៅទាំងព្រឹកប្រលឹមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាមពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះលក់ចាប់ហួយមួយកន្លែងកំពុងរៀបចំឥវ៉ាន់លក់ដូរហើយក៏កំពុងចាក់សាំងចូលដបសម្រាប់លក់ផងដែរ ភ្លាមៗនោះបង្គាលភ្លើងមួយដើមនៅជាប់កន្លែងកើតហេតុបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង ធ្លាក់ផ្កាភ្លើងចំកន្លែងដាក់សាំងក៏បង្កឲ្យមានអគ្គិភ័យឆាប់ឆេះ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនរលត់ដោយដោយសារស្ថានភាពភ្លើងឆេះកាន់តែខ្លាំងទៅៗ យ៉ាងសន្ធោសន្ធៅ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ភ្លាមៗនោះរថយន្ដបង្កពន្លត់អគ្គិភ័យក៏បានមកជាបន្ដបន្ទាប់ បានធ្វើការបាញ់រលត់ទាំងស្រុងនៅវេលាម៉ោង៨ និង១៥នាទីព្រឹក នៅថ្ងៃទី ខែ ឆ្នាំដដែល។

ក្នុងករណីខាងលើបានឆាបឆេះរាយដាលដល់ផ្ទះប្រជាពលរដ្ឋខូចខាតសម្ភារ:អស់ទាំងស្រុងចំនួន២ខ្នងប្រភេទសំណង់ផ្ទះដែកប្រក់សង្ក័សី ខាងក្រោយឈើ ក្នុងករណីអគ្គិភ័យខាងលើនេះមិនបង្កអោយមានអ្នករងរបួសនោះទេ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែររថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន១០គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ៕

អត្ថបទ÷សេង សាវី

Share.