ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2024-25 បានឈានដល់សប្តាហ៍ទី៣ ហើយ ដោយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះក្រុមវិសាខា រកបានជ័យជម្នះលើកដំបូង ក្រោយឈ្នះលើក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋានព្រីនស៍ ខណៈអាយអេសអាយដង្កោសែនជ័យ បានយកឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៤ទល់នឹង៣ នៅកីឡដ្ឋាន AIA KMH Park។
លទ្ធផលការប្រកួតថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

