
ក្រុមយុវជនកងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុមណាហ្គាវើលដ៍ អាយុក្រោម ១៩ឆ្នាំដោយលទ្ធផល ២-១ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋានស្តាតចាស់ នៃពានរង្វាន់ជម្រើជើងឯកយុវជន Cambodian Youth League U19 សប្តាហ៍ទី១៣។
លទ្ធផលការប្រកួតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤

កម្មវិធីប្រកួតសប្តាហ៍ទី១៣

នេះជាឆ្នាំដំបូងហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ និង ១៩ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្នុងនោះ៖
- ២០ តុលា ២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤
- ២៧ តុលា ២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែកវគ្គផ្ដាច់ព្រ័ត្រ៖ - ៣ វិច្ឆិកា ២៤៖ ក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕

