ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ U9 Cambodian Youth League 2024 បានឈាន់ដល់ជុំទី២ សប្ដាហ៍ទី១៣ ក្នុងមានចំនួន ៤គូ នៅលើ ៤ទីលានផ្សេងគ្នា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ៣:៣០នាទីរសៀលតទៅ។

ដោយឡែកសម្រាប់មួយគូ គឺក្រុមយុវជនកងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុមណាហ្គាវើលដ៍ អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផល ២-១ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋានស្តាតចាស់ ក្នុងជំនួបសប្តាហ៍ទី១៣ ជុំទី២។
កម្មវិធីប្រកួត សប្ដាហ៍ទី១៣ ជុំទី២៖

ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់វិសាខា បានបន្តកាន់កាប់តំណែងកំពូលតារាងចំនួន ៧សប្ដាហ៍ជាប់គ្នា គិតចាប់ពីសប្ដាហ៍ទី៥មក នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ U9 Cambodian Youth League 2024 ។

នេះជាឆ្នាំដំបូងហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ និង ១៩ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ៕

