សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army ) នឹងត្រូវទទួលក្រុមភ្ញៀវមកពីខេត្តសៀមរាបគឺ អង្គរថាយហ្គឺរ ក្នុងជំនួបសប្ដាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2024-25 នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីល្ងាច។

កម្មវិធីប្រកួត ថ្ងៃទី២៥ សីហា សប្ដាហ៍ទី៣៖

លទ្ធផលប្រកួត ថ្ងៃទី២៣ និង២៤ សីហា ២០២៤ សប្ដាហ៍ទី៣៖
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
- វិសាខា ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន ព្រីនស៍
- ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន Smart RSN
កម្មវិធីប្រកួត ថ្ងៃទី២៦ សីហា សប្ដាហ៍ទី៣៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


