កីឡាការិនី យ៉ុន យ៉ើន កម្ពុជា ដែលចូលរួមជាមួយក្រុមបាល់ទាត់នារី Young elephants របស់ប្រទេសឡាវ បានធ្វើដំណើរទៅដល់ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌិត កាលពីថ្ងៃទី២២ សីហា កន្លងទៅ ដើម្បីត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់ 2024-25 AFC Women’s Champions League។

សម្រាប់កម្មវិធីប្រកួតរបស់ ក្រុមបាល់ទាត់នារី Young elephants នៃពានរង្វាន់ 2024-25 AFC Women’s Champions League រួមមាន៖
- ថ្ងៃទី២៥ សីហា៖ Young elephants ជួប Abu Dhabi Country Club នៅកីឡដ្ឋាន King Saud University វេលាម៉ោង ៩:៣០នាទីរំលងអាធ្រាត
- ថ្ងៃទី២៨ សីហា៖ Al Nassr ជួប Young Elephants នៅកីឡដ្ឋាន King Saud University វេលាម៉ោង ៩:៣០នាទីយប់
- ថ្ងៃទី៣១ សីហា៖ Myawady ជួប Young Elephants នៅកីឡដ្ឋាន King Saud University វេលាម៉ោង ១២:១៥នាទីរំលងអាធ្រាត

កីឡាការិនី យ៉ុន យ៉ើន ត្រូវបានក្លិបណាហ្គាវើលដ៍ ប្រកាសចេញទៅចូលរួមជាមួយក្លិបបាល់ទាត់នារី 𝗬𝗼𝘂𝗻𝗴 𝗘𝗹𝗲𝗽𝗵𝗮𝗻𝘁𝘀 របស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងយុទ្ធនាការរបស់ពួកគេសម្រាប់ការប្រកួត AFC Women’s Club Championship Preliminary Stage ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៕


