ភ្នំពេញ៖ យុវជនម្នាក់ទំនងចេញពីដេីរលេងនៅម្តុំកោះពេជ្រ គោលបំណងទៅលេងផ្ទះបងធម៍នៅម្តុំទួលពង្រ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយខ្លួនបេីកម៉ូតូលឿនដូចហោះក៏បានជ្រុលចង្កូតទៅបុកនិងរថយន្តមួយគ្រឿងដែរកំពុងបត់ឆ្លងផ្លូវ បណ្តាលឪ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។


ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០៤ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយមហាវិថីចោមចៅ ( ផ្លូវវេងស្រេង) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KF-2117 ដែរបេីកបរទិសដៅពីកេីតមកខាងលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ បានជ្រុលចង្កូតទៅបុកនិង រថយន្តមួយគ្រឿង ម៉ាក Chevrolet ពណ៌សមួយគ្រឿងដែរមានពាក់ស្លាកលេខ ភ្នំពេញ 2V-2349 ដែរបេីកបរទិសដៅពីលិចទៅកេីត គោលដៅបត់ឆ្វេងចូលផ្លូវទ្រង់មាន់ ផ្នែកខាងមុខយ៉ាងពេញទំហឹង បណ្តាលឪ្យជនរងគ្រោះហោះបោកផ្ទប់និងរថយន្តបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះមានបាត់បង់ជនីវិតមានឈ្មោះ ហាន ម៉ូវ អាយុ 21 ឆ្នាំ មានស្រុកកំណេីតនៅខេត្ត តាកែវ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកក្នរុងភ្នំពេញ បានចុះមកវាល់វែងរួចយកម៉ូតូ រួមទាំងរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.