ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League 2024 បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះ U16 Tiffy Army FC ក្នុលទ្ធផល ៥-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១៣ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ដូចនេះ ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ គឺ ១២ប្រកួតជាប់គ្នា ចាប់ពីសប្ដាហ៍ទី២មក។ បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា កំពុងឈរកំពូលតារាង ១៣ប្រកួតឈ្នះ ១២ប្រកួត ចាញ់១ ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ របូតវិញ ១៣គ្រាប់ មាន ៣៦ពិន្ទុក្នុងដៃ។
សម្រាប់លទ្ធផលប្រកួត ថ្ងៃទី២៥ សីហា សប្ដាហ៍ទី១៣ ជុំទី២៖
- ណាហ្គាវើលដ៍ ១-៣ សៀមរាបយូណាយធិត នៅទីលានវិទ្យាល័យបឹងត្របែក
- ព្រះខ័នរាជស្វាយរៀង ៣-៥ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
- បឹងកេត ៥-០ សាលាតម្រង់ទិស រាជធានីភ្នំពេញ ទីលានហ្វឹកហាត់ បឹងកេតហាយធិត
- វិសាខា ៥-១ Tiffy Army FC កីឡដ្ឋាន ខ.ម.ភ
- អង្គរថាយហ្គឺរ ១-១ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)
នេះជាឆ្នាំដំបូងហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ៕


