ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ U9 Cambodian Youth League 2024 បញ្ចប់​សប្ដាហ៍ទី១៣ ជុំទី២ ​មាន​ចំនួន ៤គូ នៅលើ ៤ទីលានផ្សេងគ្នា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។

លទ្ធផល​ប្រកួត ថ្ងៃទី២៥ សីហា ២០២៤ សប្ដាហ៍ទី១៣ ជុំទី២៖

  • វិសាខា ៥-២ អាយ អេស អាយ ដង្កោសែនជ័យ ទីលានហ្វឹកហាត់ វិសាខា
  • ព្រះខ័នរាជស្វាយរៀង ៤-០ អង្គរថាយហ្គឺរ ទីលានវិទ្យាល័យស្វាយរៀង
  • បឹងកេត ២-២ សាលាបាល់ទាត់ជាតិ​បាទី ទីលានហ្វឹកហាត់ បឹងកេត ហាធិត
  • សាលាតម្រង់ទិសរាជធានី ភ្នំពេញ ០-៥ ភ្នំពេញក្រោន វិទ្យាល័យហ៊ុន សែន ច្បាអំពៅ

ដោយ​ឡែក​សម្រាប់​មួយគូ គឺក្រុមយុវជនកងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុមណាហ្គាវើលដ៍ អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផល ២-១ នាល្ងាចថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋានស្តាតចាស់ ក្នុងជំនួបសប្តាហ៍ទី១៣ ជុំទី២។

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ៕

Share.