សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army ) បាន​បរាជ័យ ៣ប្រកួតជាប់គ្នា ក្រោយចាញ់ក្រុម​ភ្ញៀវ អង្គរថាយហ្គឺរ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2024-25 ក្នុងជំនួបទី៣ នៅកីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ដូចនេះឆ្លងកាត់ ៣ប្រកួត​កន្លង​មក​របស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឃើញថា​បរាជ័យ​ទាំង ៣ប្រកួត ដោយ​ប្រកួត​ទី១ ចាញ់ព្រះខ័នរាជស្វាយរៀង ក្នុង​លទ្ធផល ៧ទល់និង០ ប្រកួត​ទី២ ចាញ់​ភ្នំពេញក្រោន ក្នុង​លទ្ធផល ២ទល់និង១ និងចាញ់អង្គរថាយហ្គឺរ ២ទល់និង១ មិនទាន់មានពិន្ទុឡើង។

ដោយឡែក​សម្រាប់​អង្គរថាយហ្គឺរ ទើប​តែ​លេង​បាន​ ២​ប្រកួត​ប៉ុណ្ណោះ នៅប្រកួតទី១ ដោយ​បាន​យក​ឈ្នះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុង​លទ្ធផល ១ទល់និង០ និងប្រកួតទី២ បាន​យក​ឈ្នះកងយោធពលខេមរភូមិន្ទ ២ទល់និង១ មាន ៦ពិន្ទុ ។

លទ្ធផលប្រកួត ថ្ងៃទី២៣ និង២៤ សីហា ២០២៤ សប្ដាហ៍ទី៣៖

  • សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
  • វិសាខា ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន ព្រីនស៍
  • ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន Smart RSN

កម្មវិធីប្រកួត ថ្ងៃទី២៦ សីហា សប្ដាហ៍ទី៣៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.