លីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៤-២៥ បានបញ្ចប់សប្តាហ៍ទី២ ខណ: តោខៀវ Chelsea យកឈ្នះ Wolves ក្នុងលទ្ធផល ៦-២ ដោយខ្សែប្រយុទ្ធ Madueke ស៊ុត Hat-Trick ចំណែកឯ Cole Palmer Assists ៣លើក និង João Félix ស៊ុតគ្រាប់ដំបូង នៅកីឡដ្ឋាន Molineux កាលពីយប់ថ្ងៃទី២៥ ខែសីហា។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី២៖

គិតត្រឹមសប្តាហ៍ទី២ មានក្រុមចំនួន៧ ដូចជា Bournemouth, Leicester City, Southampton, Crystal Palace, Ipswich, Wolves និង Everton មិនទាន់ស្គាល់រសជាតិឈ្នះ។

លីគកំពូលអង់គ្លេស បច្ចុប្បន្នហៅថា Premier League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៨៨ ខណ: ក្រុមបាល់ទាត់ Man United ឈ្នះច្រើនជាងគេសរុប ២០លើក ស្របពេល Liverpool ឈ្នះ១៩លើក និង Arsenal ១៣លើក ចំណែកឯ Man City ១០លើក៕

Share.