ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ បើកឆាករដូវកាលថ្មី ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ Borussia Monchengladbach ក្នុងលទ្ធផល ៣-២ សប្តាហ៍ទី១ នៅកីឡដ្ឋាន Borussia-Park។

តារាងចំណាត់ថ្នាក់ Bundesliga បណ្តោះអាសន្នសប្តាហ៍ទី១៖

គួរដឹងថាក្រុមបាល់ទាត់ Bayer Leverkusen បានបញ្ចប់រដូវកាល ២០២៣-២៤ នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ដោយប្រកួតមិនចាញ់សោះសូម្បី១ប្រកួត (ពោលគឺឆ្លងកាត់ ៣៤ប្រកួត ឈ្នះ២៨ ស្មើ៦ មិនដែលចាញ់ មាន៩០ពិន្ទុ)។

ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga បង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៣ ខណ:ក្រុមបាល់ទាត់ Bayern Munich ឈ្នះជើងឯកច្រើនជាងគេសរុប ៣២លើក ស្របពេល Borussia Dortmund និង Borussia Mönchengladbach ឈ្នះ៥លើកដូចគ្នា៕

Share.