ក្រុមបាល់ទាត់នារី របស់វិសាខា ឈរកំពូលតារាង ២សប្ដាហ៍ដំបូងនៅដើមរដូវថ្មីនេះ និងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ៣៥គ្រាប់ដោយមិនរបូតគ្រាប់បាល់ទាល់តែសោះ នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ក្រោយបញ្ចប់សប្ដាហ៍ទី២ កាលពីថ្ងៃទី២៣ សីហា ២០២៤។

ឆ្លងកាត់ ២ប្រកួតរបស់ក្រុមបាល់ទាត់នារីវិសាខា កន្លងមក ឃើញថា ឈ្នះទាំង២ប្រកួត ដោយឈ្នះសមាគក្លិបបាល់ទាត់មីស្ទើរលេង ១៧-០ កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា និងបន្តឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ កាលពីថ្ងៃទី២៣ សីហា។ ដូចនេះឆ្លងកាត់២ ប្រកួត ឈ្នះ ២ប្រកួត មាន ៦ពិន្ទុ និងស៊ុតបាន ៣៥គ្រាប់ ដោយមិនរបូតគ្រាប់បាល់ទាល់តែសោះ។
តារាងចំណាត់ថ្នាក់ នៅសប្ដាហ៍ទី២៖

តារាងចំណាត់ថ្នាក់ នៅសប្ដាហ៍ទី១៖

សម្រាប់ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។
សូមបញ្ជាក់ផងដែរថា ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែងក្នុងការប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹងបញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕


