បាត់ដំបង៖ នគរបាលការិយាល័យជំនាញបានបញ្ជាក់ឲ្យដឹងថា ករណីបង្ក្រាបល្បែងជល់មានស៊ីសងខុសច្បាប់នេះកម្លាំងមូលដ្ឋានស្រុកបានចុះបង្ក្រាបនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិទួលម្ទេស ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនបុរស ៣នាក់អនុវត្តច្បាប់។

ជាមួយការទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែងនេះដែរកម្លាំងផ្នែកជំនាញបានស្ទាក់ និងឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀតក្នុងនោះមាន: ម៉ូតូចំនួន ០៧គ្រឿង, មាន់ជល់ ២ក្បាល, ជញ្ជីងថ្លឹងមាន់ ១, កៅស៊ូហ៊ុមសង្វៀន ១ និងសម្ភារ:ពាក់ព័ន្ធជាច្រើនទៀត។

ក្រោយការសាកសួរចប់នៅថ្ងៃទី ២៣ សីហានេះ នគរបាលអធិការដ្ឋានស្រុកគាស់ក្រឡ បានបញ្ជូនជនពាក់ព័ន្ធ ក៏ដូចជាវត្ថុតាងមកកាន់ការិយាល័យរបស់ស្នងការខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទ៖ដំបងក្រញូង

Share.