ខេត្តព្រះសីហនុ៖ នាចុងសប្តាហ៍នេះ សត្វព្រៃកំរ៣ក្បាល រួមមានសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន ១ក្បាល និងសត្វ ទោច ចំនួន១ក្បាល ត្រូវបានដោះលែងនៅព្រៃធម្មជាតិ អោយសត្វទាំងនេះ មានជីវិតឡើងវិញ ។

តាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកត្វព្រៃទាំងនេះមកជូនលោកឧកញ៉ានេះ ដោយសារកន្លងមកគេឃើញ សកម្មភាពរបស់ លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់។

លោកឧកញ៉ា ទៀ វិចិត្រ ក៏មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ គឺត្រូវបានប្រជាពលរដ្ឋ ផ្សេងគ្នា នាំយកមក ប្រគល់ ជូនលោក ដើម្បីយកទៅព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ។ លោកក៏ថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំង នេះ មកអោយព្រលែងវិញ ។ហើយក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូល រួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រ គ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់សត្វ ទុកអោយរស់រានមានជីវិតក៏ដូចជា បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែ រក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

Share.