ឧកញ៉ា ខេមរៈ សិរីមន្ត បាន​ចូលរួមបរិច្ចាគធនធាន​ថវិកា​ចំនួន ​២០០​លាន​រៀល ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ការ​គាំទ្រ​មូលនិធិដែល​ផ្ដួចផ្ដើម​ដោយ​សម្ដេច​បវរធិបតី ហ៊ុន​ ម៉ាណែត ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ តាម​បណ្ដោយព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​ របស់​កម្ពុជា​។

តាម​ការ​បញ្ជាក់​របស់​ឧកញ៉ា ​ខេមរៈ សិរីមន្ត លើ​បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុក​ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ នេះ ៖ ដើម្បី​ការពារ​ទឹកដីរបស់​យើង ខ្ញុំ​បាទ​ឧកញ៉ា ខេមរៈ សិរីមន្ត នឹង​ភរិយា​ក្នុង​នាម​​ប្រជាពលរដ្ឋ​មួយ​រូប​ សូម​គាំទ្រ​ និង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ចំនួន ២០០​ លានរៀល ដើម្បី​បង្ហាញ​ពី​ស្មារតី​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិ​បាល​ដែលមាន «សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត» ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍គេហដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។ សូមអំពាវនាវពុកម៉ែបងប្អូនចូលរួមឱ្យបានគ្រប់គ្នា។ ១០០០ រៀល ២០០០រៀលក្ដី គឺបង្ហាញពីទឹកចិត្តបេះដូង និងឆន្ទៈ នៃការស្រឡាញ់និងការពារទឹកដីរបស់យើង ពិតប្រាកដទាំងអស់គ្នា

ទឹកប្រាក់​២០០លានរៀល​ នេះបើ​គិត​ជា​សាច់​ប្រាក់​ដុល្លារ​ មាន​ចំនួន​ប្រមាណ​ជាង​៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

ការ​ចូលរួម​របស់​ពលរដ្ឋ ទោះតិច​ឬច្រើន​ក្ដី គឺ​ជា​រឿង​មួយ​ល្អ ព្រោះ​នេះ​បាន​បង្ហាញ​​ពី​ចលនា​នៃ​ការ​រួបរួម​សាមគ្គីភាព​គ្នា​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​ឃើញ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍ ពិសេស​គឺ​ការ​ពារបូរណភាព​ទឹកដី​របស់​កម្ពុជា៕ ​


Share.