ក្រុមបាល់ទាត់ Napoli ក្រោមការដឹកនាំរបស់លោក Antonio Conte ដឹកនាំឈ្នះជាលើកដំបូងនៅលីគកំពូលអ៊ីតាលី Serie A រដូវកាល ២០២៤-២៥ លើក្រុម Bologna ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី២៥ ខែសីហា នៅកីឡដ្ឋាន Diego Armando Maradona។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ Napoli នៅរដូវកាលថ្មីនេះ ក្រោយបើកឆាកចាញ់នៅសប្តាហ៍ទី១ ក្រោមថ្វីជើង Verona ក្នុងលទ្ធផល ៣-០ នៅទឹកដី Stadio M. A. Bentegodi។
គួរដឹងថាលោក Antonio Conte វ័យ៥៥ឆ្នាំ ទើបឡើងកាន់តំណែងជាគ្រូបង្គោលរបស់ Napoli សម្រាប់រដូវកាល ២០២៤-២៥នេះ ក្រោយចាកចេញពី Tottenham Hotspur កាលពីឆ្នាំ ២០២៣។

សម្រាប់លីគកំពូលអ៊ីតាលី Serie A ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៩៨ ខណ:ក្រុមបាល់ទាត់ Juventus ឈ្នះជើងឯកច្រើនជាងគេសរុប ៣៦លើក ស្របពេល Inter Milan ឈ្នះ២០លើក និង AC Milan ឈ្នះ១៩លើក៕
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖


