សិល្បៈជាតិ៖ នៅក្នុងពេលដែលប្រជាជនកម្ពុជាកំពុងតែស្រុះគ្នា ចូលរួមថវិកា និងធនធានទៅតាមលទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ស្រាប់តែលោក Jeremie KC Khmer Cartoons ដែលជាអ្នកផលិតមាតិកាលើបណ្ដាញសង្គមជនជាតិបារាំង បានប្រកាសចូលរួមថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀលផងដែរ។

លោក Jeremie KC Khmer Cartoons បានបង្ហោះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ បានបង្ហោះសារសម្ដែងពីក្ដីស្រលាញ់ដែលលោកមានចំពោះទឹកដីកំណើតឧត្តមភរិយារបស់លោក បើទោះជាលោកជាជនជាតិបារាំង តែលោកមករស់នៅក្នុងប្រទេសកម្ពុជា ហើយស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកកម្ពុជាជាផ្ទះ និងជាទីកំណើតរបស់ខ្លួនផងដែរ។ លោកបានរៀបរាប់យ៉ាងខ្លីថា៖ ស្រលាញ់ជាតិ មាតុភូមិ របស់យេីង ត្រូវចូលរួមកសាងទាំងអស់គ្នា ទោះតិចឬច្រេីន ប៉ុន្តែវាមានន័យធំធេងណាស់សម្រាប់ យេីងជាម្ចាស់មាតុភូមិមួយនេះ។


ត្បិតថាទឹកប្រាក់ប៉ុណ្ណេះ បើប្រៀបធៀបជាមួយនឹងអ្នកផ្សេងទៀត វានៅមានកម្រិតមួយតិច ប៉ុន្តែបើនិយាយពីទំហំទឹកចិត្ត ទោះជាថវិកាប៉ុណ្ណាក៏ដោយមិនថា ១០០០ ឬ២០០០ ក្ដី ព្រោះវាបានស្ដែងពីទឹកចិត្តស្រលាញ់ ស្នេហា ការពារ ចង់ឱ្យប្រទេសជាតិមានការអភិវឌ្ឍ ពិសេសគឺការការពារបូរណភាពដែនដី សំដៅធ្វើយ៉ាងណាឱ្យប្រទេសជាតិមានភាពរឹងមាំ និង រីកចម្រើន មិនចាញ់បណ្ដាប្រទេសនានា៕

