ការប្រកួតពានរង្វាន់ Svay Rieng Super Cup ឆ្នាំ២០២៤ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្រោយចាប់ឆ្នោតកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកាលពីពេលកន្លងទៅ។

តារាងចំណាត់ថ្នាក់ពូលទាំង ៤ក្រោយចប់វគ្គសន្សំពិន្ទុ

លទ្ធផលការចាប់ឆ្នោត៖
- កាំភ្លើងធំ ប៉ះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- ពូប្រុស លីងគួយ ប៉ះ សសយក ក្រុងបាវិត
- ព្រះខ័នរាជស្វាយរៀង U18 ប៉ះ UNITED SEZ
- សសយក ស្រុករមាសហែក ប៉ះ គោព្រៃភូមិស្វាយធំ






សូមរំលឹកថា សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ៕

